About Us

ដោយហេតុតែខ្ញុំបាទមានចំណង់ចំណូលចិត្តមកលើប្រព័ន្ធសំលេងនេះចាប់តាំងពីក្មេងមកម្លេះ៉ ខ្ញុំបាទក៏ចេះតែសិក្សាស្រាវជ្រាវតាមបណ្ដាញផ្សេងៗ ព្រមទាំងចូលចិត្តអាននូវទស្សនាវដ្ដីជាច្រើនដែលទាក់ទងនិងប្រព័ន្ធសំលេងនេះ ធ្វើអោយបន្តិចម្ដងៗកាន់តែមានចំណេះដឹងច្រើនឡើងៗលើផ្នែកនេះ និងកាន់តែស្រលាញ់ចូលចិត្តទ្វេរដង លុយកាក់បន្តិចបន្ទួចដែលសន្សំបានតែងតែយកទៅទិញអំភ្លីនិងធុងបាស់ជជុះតំលៃថោកៗមកប្រើតាមលទ្ធភាព ។សម័យនោះនៅប្រទេសកម្ពុជាមិនមានផលិតផលល្អៗម៉ាកល្បីៗលក់ទេ ភាគច្រើនជាផលិតផលចិន ផលិតផលក្លែងក្លាយ និងផលិតផលជជុះប្រើហើយលក់ពេញទីផ្សារ បើចង់បានផលិតផលល្អៗត្រូវចំណាយពេលទៅទិញពីបរទេស ដែលជាបញ្ហាស្មុគស្មាញមួយ។​ នៅឆ្នាំ 2015 ហាង KHMER AUDIO VIDEO តូចមួយដែលបើកក្នុងផ្ទះល្វែងតូចមួយក្នុងបុរីភពថ្មីចំការដូង ជាមួយនិងមោទនៈភាពដ៏ខ្ពស់បំផុតរបស់ខ្ញុំ ខ្ញុំធ្វើការងារនេះដោយការស្រលាញ់ពេញបេះដូង រក្សានូវភាពស្មោះត្រង់ខ្ពស់ជំពោះអតិថិជន ផ្ដល់ជូនតែពត៌មានពិតៗ ជាមួយនិងការពន្យល់ណែនាំយ៉ាងលំអិតធ្វើអោយអតិថិជនបានយល់ច្បាស់ពីផលិតផលនីមួយៗមុននឹងសំរេចចិត្តទិញ។ នៅ KHMER AUDIO VIDEO ខ្ញុំបាទជ្រើសរើសតែផលិតផលមានគុណភាពខ្ពស់ ម៉ាកល្បីៗ មិនលក់ផលិតផលក្លែងក្លាយឡើយ ធ្វើអតិថិជនមានទំនុកចិត្តខ្ពស់ ដូច្នេះហើយទើបថ្ងៃនេះ KHMER AUDIO VIDEO គឺជាហាងដែលឈានមុខគេនៅកម្ពុជា យើងមានផលិតផលដ៏សំបូរបែបជាងគេសំរាប់អតិថិជនជ្រើសរើសប្រើប្រាស់ ជាមួយនិងបុគ្គលិកលក់របស់យើងដែលមានចំណេះដឹងគ្រប់គ្រាន់នៅចាំជួយណែនាំលោកអ្នកជានិច្ច។

ខ្ញុំបាទសូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្តចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រហាង KHMER AUDIO VIDEO រហូតមក ខ្ញុំបាទនិងប្ដេជ្ញាខិតខំនាំមកតែផលិតផលល្អៗ ម៉ាកល្បីៗ ជាមួយនិងតំលៃដ៏សមរម្យបំផុត មកបន្ថែមទៀត ដើម្បីធ្វើជំរើសរបស់បងប្អូនកាន់តែសំបូរបែបថែមទៀត។

ដោយការគោរពដ៌ខ្ពង់ខ្ពស់បំផុតពីខ្ញុំ

សុង រក្សា (Mr. SONG REAKSA)

reaksa@gmail.com

Tel: (+855)12-652336

Top

©2020 Khmer Audio Video - All rights reserved.

Follow Us

©2020 Khmer Audio Video - All rights reserved.